* លោកអ្នកកើតឆ្នាំជូត
បើជាមនុស្សប្រុសទំនាយថា ក្នុងឆ្នាំនេះ ជាឆ្នាំដែលជោគលាភមុខជានឹងដល់លោកអ្នក ហើយបើលោកអ្នកចង់ធ្វើអ្វី នឹងបានសម្រេចជាដរាប មិត្តភក្ដិ ឬចៅហ្វាយនាយ ជាធំ ប្រុងទំនុកបម្រុងដល់អ្នក តែថារឿងដែលអ្នកត្រូវប្រិតប្រៀងខ្លួនជានិច្ច គឺកុំបេះបួយរឿងពីឯនេះទៅនិន្ទាឱ្យអ្នកឯនោះដឹងឮ បើអ្នកបានតមប្រាកដក្នុងហេតុភេទបែបនេះ ឈ្មោះថាខ្លួនអ្នកបានដោះស្រាយ ពីការបែកបាក់រវាងមេត្រីភាព។
បើជាមនុស្សស្រីទំនាយថា ក្នុងឆ្នាំនេះ អ្នកតោងកែកុនប្រើសេចក្ដីពិនិត្យពិច័យឱ្យបានល្អិតល្អន់បន្ដិច សូម្បីតែអ្នកដែលធ្លាប់រាប់រកអ្នកយ៉ាងណាក៏ដោយ ឬអ្នកធ្វើការងាររួមនឹងគេ អ្នកកុំសង្ឃឹមឡើយថានឹងបានកម្រៃផលពីវង់ការបែបនោះឱ្យសោះ ពុំនោះនឹងបណ្ដាលហេតុពីក្រុមគ្រួសារមានភ័យព្រួយ ឈឺថ្កាត់ ឬក៏មានរឿងទំនាស់ពីមនុស្សបម្រើការក្នុងលំនៅដ្ឋាន។ ជតារាសីអ្នកក្នុងឆ្នាំនេះមិនប្រសើរទេ ជាគ្រោះកម្មកាចសាហាវណាស់ ការងារប្រចាំជីវិតរបស់អ្នក ឬសេចក្ដីស្និទ្ធស្នាលរបស់លោកអ្នក នឹងផ្ដល់ផលជាអាសារឥតការដល់អ្នកវិញ បើអ្នកចង់បន្ធូរបន្ថយការអាប់បែបនេះ អ្នកត្រូវខំខ្នះខ្នែងដោយប្រើសេចក្ដីឆ្លៀវឆ្លាត និងសេចក្ដីអង់អាចឱ្យគ្រប់កម្លាំង ទើបអ្នកបានប្រាសចាកវិបត្តិទាំងនេះទៅខ្លះ។
* លោកអ្នកកើតឆ្នាំឆ្លូវ
បើជាមនុស្សប្រុសទំនាយថា ក្នុងឆ្នាំនេះ ជាឆ្នាំសម្រេចលាភផលជូនដល់កណ្ដាប់ដៃយើងហើយ ទោះសត្រូវកាចប៉ុនប៉ងប្រទូស្ដរ៉ាយយ៉ាងណាក៏ដោយ ខ្លួនអ្នកត្រូវបានជោគជ័យគ្រប់ប្រការ ហើយនឹងបានទទួលការលើកតម្កើងពីមនុស្សទូទៅ ប្រសិនបើអ្នកបានរៀបមង្គលការក្នុងឆ្នាំនេះរាប់ថាល្អផ្ដាច់ហើយ ប៉ុន្ដែឧបសគ្គរបស់អ្នកក៏មិនសោះសូន្យដែរ ចំពោះក្រុមញាតិពន្ធុនឹងផ្ដល់សេចក្ដីរំខានដល់អ្នកខ្លះៗក្នុងរយៈ ឆ្នាំនេះ។
បើជាមនុស្សស្រីទំនាយថា ក្នុងឆ្នាំនេះ អ្នកនឹងបានមុខការងារធ្វើជាលក្ខណដ្ឋាន បើសិនជាការរៀបចំមង្គលការផ្ទាល់ខ្លួន មុខជាបានសម្រេចដូចសេចក្ដីប្រាថ្នា ជួបលាភផលយ៉ាងបន្ទាន់ តែបើទោះជាយ៉ាងនោះក៏ដោយ ក៏គង់តែនៅមានមនុស្សឬស្យាចំពោះលទ្ធផលរបស់អ្នកជានិច្ច នៅក្នុងរឿងនេះអ្នកកុំគប្បីខ្លាចឱ្យសោះ ព្រោះមានគេរង់ចាំជួយឈឺឆ្អាលអ្នកពេញទំហឹង។ ចូរអ្នកប្រយ័ត្នមនុស្សមានទុក្ខទោសគ្របសង្កត់ណាមួយ មកបញ្ចុះបញ្ចូលបញ្ជោរលើកជើងអ្នក ឱ្យចូលរួមការងារជាមួយគេ ទោះបីការងារនោះមានសភាពយ៉ាងណាក៏ដោយ សុទ្ធតែមិនបរិសុទ្ធទាំងអស់។ មិនគួរលីសែងរែកពុនលើកដាក់របស់ធ្ងន់ៗពេកទេ ក្រែងថ្លោះ ឬគ្រេចឆ្អឹងខ្នង។
* លោកអ្នកកើតឆ្នាំខាល
បើជាមនុស្សប្រុសទំនាយថា ក្នុងឆ្នាំនេះ អ្នកនឹងមានចិត្តខ្វល់ខ្វាយច្រើនអនេក មិត្តភកិ្តជាទីស្រឡាញ់ ឬញាតិសន្ដានដែលមានគុណបំណាច់លើរូបអ្នកត្រូវនិរាសគ្នា មិនតែប៉ុណ្ណោះអ្នកត្រូវខូចខាតផលប្រយោជន៍ខ្លះទៀតផង តែអ្នកមិនត្រូវរងទុក្ខក្ដៅពេកទេ ព្រោះមានគេចាំជួយឧបត្ថម្ភគាំទ្រឱ្យអ្នកបានសេចក្ដីសុខសាន្ដ បើទុកជាមានឧបសគ្គក្នុងការងារអ្នកខ្លះ ក៏គង់នឹងសាបរលាបទៅវិញបាន ដោយសារពេលនេះអ្នកមានមិត្តភក្ដិ បានជួយទប់ទល់យ៉ាងស្វិតស្វាញ ជួនកាលឆ្នាំនេះអ្នកត្រូវរុះរើផ្ទះសម្បែង ជួសជុល ឬក៏ត្រូវធ្វើថ្មីផង។
បើជាមនុស្សស្រីទំនាយថា ក្នុងឆ្នាំនេះ អ្នកនឹងមានគ្រោះអាសន្នអាក្រក់ណាស់ ដួងជតាត្រូវខាតបង់ ឬត្រូវមានធុរៈជំងឺឈឺថ្កាត់ ប៉ុន្ដែអ្នកត្រូវបានមិត្តភក្ដិស្និទ្ធស្នាលជួយឈឺឆ្អាលយ៉ាងពេញទំហឹង ។ បើអ្នកចង់ធ្វើអ្វីត្រូវពិចារណាមុខក្រោយឱ្យបានល្អិតល្អន់មែនទែន បើកាលណាភ្លាត់ការ អ្នកមុខជាត្រូវរងអំពើសង្កត់សង្កិនយ៉ាងគួរឱ្យធរមានចិត្ត ចូរកុំគប្បីបញ្ចេញឈ្មោះបោះសំឡេង ជាត្លុកកំប្លែងលលេងជាមួយគេញយៗពេក ចូរខំបំពេញខ្លួនឱ្យគេឃើញថាយើងជាមនុស្សមានរបៀប និងសុភាពរៀបរយ ចូរធ្វើសេចក្ដីល្អតបតជាមួយសត្រូវ ទើបគ្រោះរបស់អ្នកនឹងត្រូវបន្ទោរបង់បន្ធូរបន្ថយទៅបានខ្លះ ហើយពេលក្រោយមានគេជួយឱ្យបានទ្រព្យ នឹងបានស្ដុកស្ដម្ភ។
* លោកអ្នកកើតឆ្នាំថោះ
បើជាមនុស្សប្រុសទំនាយថា ក្នុងឆ្នាំនេះ ជាឆ្នាំដែលអ្នកមិនសូវរីករាយសោះឡើយ មិត្តភក្ដិរបស់អ្នក ឬមនុស្សធ្វើការជាមួយអ្នក គេជាមនុស្សអាប់ជោគថោករាសី មកដឹកនាំអ្នកឱ្យខូតខាតទុនក្នុងរយៈឆ្នាំនេះ អ្នកមិនគួរធ្វើដំណើរផ្លូវឆ្ងាយពេកទេ សូម្បីតែបើកហាងលក់ដូរឥវ៉ាន់ថ្មី ឬប្រកបការយ៉ាងណាក៏ដោយ អ្នកកុំធ្វេសប្រហែសឱ្យសោះ ហើយមិនគួរពឹងឱ្យគេជួយទុក្ខធុរៈខ្លួនជាដាច់ខាត។ ទោះបីជាយ៉ាងនេះក៏ដោយ អ្នកគង់បានសម្រេចផលខ្លះក្នុងការដែលអ្នកបានខិតខំតាំងចិត្តទុក យ៉ាងប្ដូរផ្ដាច់។
បើជាមនុស្សស្រីទំនាយថា ឆ្នាំនេះ ជាឆ្នាំដែលអ្នកត្រូវឃា្លតពីកន្លែង បើសិនជាមិនដូច្នោះទេអ្នកមុខជាត្រូវនឿយណាយធុញទ្រាន់នឹងកន្លែងចាស់ ឬត្រូវផ្លាស់ប្ដូរទីលំនៅផងក៏មាន ពុំនោះសោត នាទីការពាររបស់អ្នកនឹងត្រូវរុះរើជាថ្មី បើមានការលក់ដូរជំនួញជួញប្រែជាអាជីព ការនេះនឹងបណ្ដាលជាហេតុឱ្យមានសេចក្ដីតឹងចង្អៀតខ្លះៗ។ តំណទៅពេលខាងមុខ ក្នុងឆ្នាំនេះ អ្នកនឹងមានស្កៀបរមាស់រង្គោះរង្គើដល់ក្រុមហ៊ុន បើមានជើងឈ្នួលក្នុងបន្ទុក វានឹងធ្វើមោះមិនគាប់ឱ្យអ្នកមានសេចក្ដីមួហ្មងរឿយៗ។ មួយវិញទៀត ញាតិពន្ធុ ឬមិត្តភក្ដិនឹងកើតជាក្ដីរង្កៀសឬស្យាដល់អ្នក ដោយបំពានលើផលល្អ សេចក្ដីចម្រើនរបស់អ្នក ហេតុការណ៍ទាំងអស់នេះ អ្នកកុំភ្លេចស្មារតីឱ្យសោះ បើយ៉ាងហោចណាស់ក៏នឹងមានវបត្តិឈឺថ្កាត់មិនខានឡើយ។
* លោកអ្នកកើតឆ្នាំរោង
បើជាមនុស្សប្រុសទំនាយថា ក្នុងឆ្នាំនេះ អ្នកមិនសូវបានស្រួលបួលទេ គឺថាអ្នកត្រូវតែជួបប្រទះនឹងឧបសគ្គជាញឹកញាប់ក្នុងដំណើរការធម្មតា របស់អ្នក ប៉ុន្ដែអ្នកត្រូវខំតាំងចិត្តពុះពារ និងប្រឹងរម្ងាប់ចិត្តទប់ទល់នឹងអធិករណ៍ឱ្យមែនទែន ហើយគួរតាំងចិត្តធ្វើការងារ ឬកិច្ចការណាដោយសេចក្ដីឧស្សាហ៍ និងស្វាហាប់ ចុងបំផុតអ្នកខំបំពេញឱ្យបានអង់អាចជានិច្ច។ បើអ្នកធ្វើយ៉ាងនេះបាន ទើបអ្នកបានជោគជ័យគ្រាន់បើឡើងវិញ ក្នុងរវាងឆ្នាំនេះ។
បើជាមនុស្សប្រុសទំនាយថា ក្នុងឆ្នាំនេះ នឹងមានផលល្អប្រសើរណាស់ បានលាភធំ តែមុននឹងកើតលាភផលត្រូវបាត់បង់ទ្រព្យរបស់ជាមុនសិន ហេតុនេះត្រូវប្រុងប្រយ័ត្នខ្លួនបន្ដិច ពីបញ្ហាចោរកម្មវាប៉ងទុក បន្ទាប់ពីនោះទៅអ្នកត្រូវបានទទួលមុខតំណែងថ្មី មាននាទីទទួលខុសត្រូវខ្ពស់ ឯលាភជោគដែលអ្នកត្រូវបាននោះ នឹងបានមកពីទីឆ្ងាយ តែត្រូវខំរក្សាកាយឱ្យល្អក្រែងមានជំងឺតម្កាត់ខ្លះផង ព្រោះជាឆ្នាំដែលហៅថា "ទុក្ខលាភ" បានទុក្ខហើយទើបមានលាភមកតាមក្រោយ។
* លោកអ្នកកើតឆ្នាំម្សាញ់
បើជាមនុស្សប្រុសទំនាយថា ក្នុងឆ្នាំនេះ នឹងមានផលល្អប្រសើរណាស់ បានលាភធំ តែមុននឹងកើតលាភផលត្រូវបាត់បង់ទ្រព្យរបស់ជាមុនសិន ហេតុនេះត្រូវប្រុងប្រយ័ត្នខ្លួនបន្ដិច ពីបញ្ហាចោរកម្មវាប៉ងទុក បន្ទាប់ពីនោះទៅអ្នកត្រូវបានទទួលមុខតំណែងថ្មី មាននាទីទទួលខុសត្រូវខ្ពស់ ឯជោគលាភដែលអ្នកត្រូវបាននោះ នឹងបានមកពីទីឆ្ងាយ តែត្រូវខំរក្សាកាយឱ្យល្អក្រែងមានជំងឺតម្កាត់ខ្លះផង ព្រោះជាឆ្នាំដែលហៅថា "ទុក្ខលាភ" បានទុក្ខហើយទើបមានលាភមកតាមក្រោយ។
បើជាមនុស្សស្រីទំនាយ ថា ក្នុងឆ្នាំនេះ អ្នកមិនសូវស្រួលបួលទេ គឺថាអ្នកត្រូវជួបប្រទះនឹងឧបសគ្គជាញឹកញយក្នុងដំណើរការធម្មតារបស់ អ្នក ប៉ុន្ដែអ្នកត្រូវខំតាំងចិត្តពុះពារ និងប្រឹងរម្ងាប់ចិត្តទប់ទល់នឹងអធិករណ៍ឱ្យមែនទែន ហើយគួរតាំងចិត្តធ្វើការងារ ឬកិច្ចការណាដោយសេចក្ដីឧស្សាហ៍ និងស្វាហាប់ ចុងបំផុតអ្នកខំបំពេញឱ្យបានអង់អាចជានិច្ច។ បើអ្នកធ្វើយ៉ាងនេះបាន ទើបអ្នកបានជោគជ័យគ្រាន់បើឡើងវិញ ក្នុងរវាងឆ្នាំនេះ។
* លោកអ្នកកើតឆ្នាំមមី
បើជាមនុស្សប្រុសទំនាយថា ឆ្នាំនេះ ជាឆ្នាំដែលអ្នកត្រូវឃា្លតពីទីកន្លែង បើសិនជាមិនដូច្នោះទេអ្នកមុខជាត្រូវនឿយណាយធុញទ្រាន់នឹងកន្លែងចាស់ ឬត្រូវផ្លាស់ប្តូរទីលំនៅផងក៏មាន ពុំនោះសោត នាទីការពាររបស់អ្នកនឹងត្រូវរុះរើជាថ្មី បើមានការលក់ដូរជំនួញជួញប្រែជាអាជីព ការនេះនឹងបណ្ដាលជាហេតុឱ្យមានសេចក្ដីតឹងចង្អៀតខ្លះៗ។ តំណទៅពេលខាងមុខ ក្នុងឆ្នាំនេះ អ្នកនឹងមានស្កៀបរមាស់រង្គោះរង្គើដល់ក្រុមហ៊ុន បើមានជើងឈ្នួលក្នុងបន្ទុក វានឹងធ្វើមោះមិនគាប់ឱ្យអ្នកមានសេចក្ដីមួហ្មងរឿយៗ មួយវិញទៀត ញាតិពន្ធុ ឬមិត្តភក្ដិនឹងកើតជាក្ដីរង្កៀសឬស្យាដល់អ្នក ដោយបំពានលើផលល្អសេចក្ដីចម្រើនរបស់អ្នក ហេតុការណ៍ទាំងអស់នេះអ្នកកុំភ្លេចស្មារតីឱ្យសោះ បើយ៉ាងហោចណាស់ក៏នឹងមានវបត្តិឈឺថ្កាត់មិនខានឡើយ។
បើជា មនុស្សស្រីទំនាយថា ក្នុងឆ្នាំនេះ ជាឆ្នាំដែលអ្នកមិនសូវរីករាយសោះឡើយ មិត្តភក្ដិរបស់អ្នក ឬមនុស្សធ្វើការជាមួយអ្នក គេជាមនុស្សអាប់ជោគថោករាសី មកដឹកនាំអ្នកឱ្យខូតខាតទុនក្នុងរយៈឆ្នាំនេះ អ្នកមិនគួរធ្វើដំណើរផ្លូវឆ្ងាយពេកទេ សូម្បីតែបើកហាងលក់ដូរឥវ៉ាន់ថ្មី ឬប្រកបការយ៉ាងណាក៏ដោយ អ្នកកុំធ្វេសប្រហែសឱ្យសោះ ហើយមិនគួរពឹងឱ្យគេជួយទុក្ខធុរៈខ្លួនជាដាច់ខាត។ ទោះបីជាយ៉ាងនេះក៏ដោយ អ្នកគង់បានសម្រេចផលខ្លះក្នុងការដែលអ្នកបានខិតខំតាំងចិត្តទុក យ៉ាងប្ដូរផ្ដាច់។
* លោកអ្នកកើតឆ្នាំមមែ
បើជាមនុស្សប្រុសទំនាយថា ឆ្នាំនេះ ជាឆ្នាំដែលលោកអ្នកមានសេចក្ដីសុខសម្រាន្ដយ៉ាងលើសលុប ហើយបានគាប់ចិត្តគ្រប់យ៉ាង មានគេនាំកំណល់រង្វាន់មកឱ្យដល់ទីកន្លែង ក្នុងឆ្នាំនេះជោគរាសីរបស់អ្នកល្អជាទីបំផុត បើអ្នកមានបំណងធ្វើអ្វីមុខជាបានសម្រេចផលយ៉ាងមែនពិត។ ប៉ុន្ដែថា អ្នកកុំផ្ដេកផ្ដួលនឹងការឈឺឆ្អាលពីគេឯទៀតខ្លាំងពេក នៅក្នុងរឿងរាប់អានស្រឡាញ់ទុកចិត្ត គួរតែប្រយ័ត្នឱ្យមែនទែន ហើយខំស្ទាបស្ទង់បន្ដិចផង បើសិនជាវារមិនផុត។ បើចៀសផុតពីការនេះបាន នៅក្នុងបន្ទុកក្រុមគ្រួសារមានសេចក្ដីសុខយ៉ាងក្រៃលែង។
បើជា មនុស្សស្រីទំនាយថា ក្នុងឆ្នាំនេះ អ្នកនឹងមានចិត្តខ្វល់ខ្វាយច្រើនអនេក មិត្តភក្ដិជាទីស្រឡាញ់ ឬញាតិសន្ដានដែលមានគុណបំណាច់លើរូបអ្នកនឹងត្រូវនិរាសគ្នា មិនតែប៉ុណ្ណោះ អ្នកត្រូវខូចខាតផលប្រយោជន៍ខ្លះទៀតផង តែអ្នកមិនត្រូវរងក្ដៅពេកទេ ព្រោះមានគេចាំជួយឧបត្ថម្ភគាំទ្រអ្នកបានសេចក្ដីសុខសាន្ដ បើទុកជាមានឧបសគ្គក្នុងការងារអ្នកខ្លះ ក៏គង់នឹងសាបរលាយទៅវិញបាន ដោយសារពេលនេះអ្នកមានមិត្តភក្ដិបានជួយទប់ទល់យ៉ាងស្វិតស្វាញ ជួនកាលឆ្នាំនេះអ្នកត្រូវរុះរើផ្ទះសម្បែង ជួសជុល ឬក៏ត្រូវធ្វើថ្មីផង។
* លោកអ្នកកើតឆ្នាំវក
បើជាមនុស្សប្រុសទំនាយថា ក្នុងឆ្នាំនេះ អ្នកនឹងបានមុខការងារធ្វើជាលក្ខណដ្ឋាន បើសិនជាការរៀបចំមង្គលការផ្ទាល់ខ្លួន មុខជាបានសម្រេចដូចសេចក្ដីប្រាថ្នា ជួបលាភផលយ៉ាងបន្ទាន់ តែបើទោះជាយ៉ាងនោះក៏ដោយ ក៏គង់តែនៅមានមនុស្សឬស្យាចំពោះលទ្ធផលរបស់អ្នកជានិច្ច នៅក្នុងរឿងនេះអ្នកកុំគប្បីខ្លាចឱ្យសោះ ព្រោះមានគេរង់ចាំជួយឈឺឆ្អាលអ្នកពេញទំហឹង។ ចូរអ្នកប្រយ័ត្នមនុស្សមានទុក្ខទោសគ្របសង្កត់ណាមួយ មកបញ្ចុះបញ្ចូលបញ្ជោរលើកជើងអ្នក ឱ្យចូលរួមការងារជាមួយគេ ទោះបីការងារនោះមានសភាពយ៉ាងណាក៏ដោយ សុទ្ធតែមិនបរិសុទ្ធទាំងអស់។ មិនគួរលីសែងរែកពុនលើកដាក់របស់ធ្ងន់ៗពេកទេ ក្រែងថ្លោះ ឬគ្រេចឆ្អឹងខ្នង។
បើជាមនុស្សស្រីទំនាយថា ក្នុងឆ្នាំនេះ ជាឆ្នាំសម្រេចលាភផលជូនដល់កណ្ដាប់ដៃយើងហើយ ទោះសត្រូវកាចប៉ុនប៉ងប្រទូស្ដសារ៉ាយយ៉ាងណាក៏ដោយ ខ្លួនអ្នកត្រូវបានជោគជ័យគ្រប់ប្រការ ហើយនឹងបានទទួលការលើកតម្កើងពីមនុស្សទូទៅ ប្រសិនបើអ្នកបានរៀបមង្គលការក្នុងឆ្នាំនេះរាប់ថាល្អផ្ដាច់ហើយ ប៉ុន្ដែឧបសគ្គរបស់អ្នកក៏មិនសោះសូន្យដែរ ចំពោះក្រុមញាតិពន្ធុនឹងផ្ដល់សេចក្ដីរំខានដល់អ្នកខ្លះៗក្នុងរយៈ ឆ្នាំនេះ។
* លោកអ្នកកើតឆ្នាំរកា
បើជាមនុស្សប្រុសទំនាយថា ក្នុងឆ្នាំនេះ អ្នកតោងកែកុនប្រើសេចក្ដីពិនិត្យពិច័យឱ្យបានល្អិតល្អន់បន្ដិច សូម្បីតែអ្នកដែលធ្លាប់រាប់រកអ្នកយ៉ាងណាក៏ដោយ ឬអ្នកធ្វើការងាររួមនឹងគេ អ្នកកុំសង្ឃឹមឡើយថានឹងបានកម្រៃផលពីវង់ការបែបនោះឱ្យសោះ ពុំនោះនឹងបណ្ដាលហេតុពីក្រុមគ្រួសារមានភ័យព្រួយ ឈឺថ្កាត់ ឬក៏មានរឿងទំនាស់ពីមនុស្សបម្រើការក្នុងលំនៅដ្ឋាន។ ជតារាសីអ្នកក្នុងឆ្នាំនេះមិនប្រសើរទេ ជាគ្រោះកម្មកាចសាហាវណាស់ ការងារប្រចាំជីវិតរបស់អ្នក ឬសេចក្ដីស្និទ្ធស្នាលរបស់លោកអ្នក និងផ្ដល់ផលជាអាសារឥតការដល់អ្នកវិញ បើអ្នកចង់បន្ធូរបន្ថយការអាប់បែបនេះ អ្នកត្រូវខំខ្នះខ្នែងដោយប្រើសេចក្ដីឆ្លៀវឆ្លាត និងសេចក្ដីអង់អាចឱ្យគ្រប់កម្លាំង ទើបអ្នកបានប្រាសចាកវិបត្តិទាំងនេះទៅខ្លះ។
បើជាមនុស្ស ស្រីទំនាយថា ក្នុងឆ្នាំនេះ ជាឆ្នាំដែលជោគលាភមុខជានឹងដល់លោកអ្នក ហើយបើលោកអ្នកចង់ធ្វើអ្វីនឹងបានសម្រេចជាដរាប មិត្តភក្ដិ ឬចៅហ្វាយនាយ ជាធំ ប្រុងទំនុកបម្រុងដល់អ្នក តែថារឿងដែលអ្នកត្រូវប្រិតប្រៀងខ្លួនជានិច្ច គឺកុំបេះបួយរឿងពីឯនេះទៅនិន្ទាឱ្យអ្នកឯនោះដឹងឮ បើអ្នកបានតមប្រាកដក្នុងហេតុភេទបែបនេះ ឈ្មោះថាខ្លួនអ្នកបានដោះស្រាយពីការបែកបាក់រវាងមេត្រីភាព។
* លោកអ្នកកើតឆ្នាំច
បើជាមនុស្សប្រុសទំនាយថា ក្នុងឆ្នាំនេះ ការរៀបមង្គលការរបស់អ្នកបានផលសម្រេចបំណងមែនពិត ប្រកបទៅដោយសេចក្ដីសុខ ប៉ុន្ដែអ្នកនៅមានទំនាស់នឹងមេបារបស់អ្នកបន្ដិចបន្ដួច រួចពីហេតុភេទបែបនេះទៅនឹងបានល្អឡើងវិញ បើអ្នកធ្វើការងារកាន់មុខតំណែងមានមុខនាទី អ្នកត្រូវបានឡើងតំណែងនាទីបន្ថែមជាមិនខាន។ ការដែលអ្នកត្រូវប្រុងប្រយ័ត្នជាទីបំផុត គឺចោរកម្ម និងអគ្គីភ័យបំផ្លាញ បើសិនជាមានជំងឺច្រើនតែផ្ដាសាយ។
បើជា មនុស្សស្រីទំនាយថា ក្នុងឆ្នាំនេះ អ្នកនឹងមានគ្រោះអាសន្នអាក្រក់ណាស់ ដួងជតាត្រូវខាតបង់ ឬត្រូវមានធុរៈជំងឺឈឺថ្កាត់ ប៉ុន្ដែអ្នកត្រូវបានមិត្តភក្ដិស្និទ្ធស្នាលជួយឈឺឆ្អាលយ៉ាងពេញទំហឹង ។ បើអ្នកចង់ធ្វើអ្វីត្រូវពិចារណាមុខក្រោយឱ្យបានល្អិតល្អន់មែនទែន បើកាលណាភ្លាត់ការ អ្នកមុខជាត្រូវរងអំពើសង្កត់សង្កិនយ៉ាងគួរឱ្យធរមានចិត្ត ចូរកុំគប្បីបញ្ចេញឈ្មោះបោះសំឡេង ជាត្លុកកំប្លែងលលេងជាមួយគេញយៗពេក ចូរខំបំពេញខ្លួនឱ្យគេឃើញថាយើងជាមនុស្សមានរបៀប និងសុភាពរៀបរយ ចូរធ្វើសេចក្ដីល្អតបតជាមួយសត្រូវ ទើបគ្រោះរបស់អ្នកនឹងត្រូវបន្ទោរបង់បន្ធូរបន្ថយទៅបានខ្លះ ហើយពេលក្រោយមានគេជួយឱ្យបានទ្រព្យ នឹងបានស្ដុកស្ដម្ភ។
* លោកអ្នកកើតឆ្នាំកុរ
បើជាមនុស្សប្រុសទំនាយថា ក្នុងឆ្នាំនេះ អ្នកនឹងមានគ្រោះអាសន្នអាក្រក់ណាស់ ដួងជតាត្រូវខាតបង់ ឬត្រូវមានធុរៈជំងឺឈឺថ្កាត់ ប៉ុន្ដែអ្នកត្រូវបានមិត្តភក្ដិស្និទ្ធស្នាលជួយឈឺឆ្អាលយ៉ាងពេញទំហឹង ។ បើអ្នកចង់ធ្វើអ្វីត្រូវពិចារណាមុខក្រោយឱ្យបានល្អិតល្អន់មែនទែន បើកាលណាភ្លាត់ការ អ្នកមុខជាត្រូវរងអំពើសង្កត់សង្កិនយ៉ាងគួរឱ្យធរមានចិត្ត ចូរកុំគប្បីបញ្ចេញឈ្មោះបោះសំឡេង ជាត្លុកកំប្លែងលលេងជាមួយគេញយៗពេក ចូរខំបំពេញខ្លួនឱ្យគេឃើញថាយើងជាមនុស្សមានរបៀប និងសុភាពរៀបរយ ចូរធ្វើសេចក្ដីល្អតបតជាមួយសត្រូវ ទើបគ្រោះរបស់អ្នកនឹងត្រូវបន្ទោរបង់បន្ធូរបន្ថយទៅបានខ្លះ ហើយពេលក្រោយមានគេជួយឱ្យបានទ្រព្យ នឹងបានស្ដុកស្ដម្ភ។
បើជាមនុស្សស្រីទំនាយថា ក្នុងឆ្នាំនេះ ការរៀបមង្គលការរបស់អ្នកបានផលសម្រេចបំណងមែនពិត ប្រកបទៅដោយសេចក្ដីសុខ ប៉ុន្ដែអ្នកនៅមានទំនាស់នឹងមេបារបស់អ្នកបន្ដិចបន្ដួច រួចពីហេតុភេទបែបនេះទៅនឹងបានល្អឡើងវិញ បើអ្នកធ្វើការងារកាន់មុខតំណែងមានមុខនាទី អ្នកត្រូវបានឡើងតំណែងនាទីបន្ថែមជាមិនខាន ការដែលអ្នកត្រូវប្រុងប្រយ័ត្នជាទីបំផុត គឺចោរកម្ម និងអគ្គីភ័យបំផ្លាញ បើសិនជាមានជំងឺច្រើនតែផ្ដាសាយ៕ K
No comments:
Post a Comment