ប្រែ​ក្លាយ Windows 7 របស់​អ្នក​ទៅ​ជា​ភាសាខ្មែរ

ក្រុមហ៊ុន Microsoft បាន​ដាក់​ឲ្យ​ប្រើប្រាស់​បន្ថែម​នៅ​កញ្ចប់​ជា​ភាសា​ខ្មែរ​សម្រាប់ Windows 7 ចាប់​តាំង​ពី​ចុង​ឆ្នាំ​២០១០​មក​ម្ល៉េះ ហើយ​វា​ក៏​ត្រូវ​បាន​ទាញ​យក​មក​ប្រើ​ប្រាស់​ដោយ​ពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​ផង​ ដែរ។ ប៉ុន្តែ​ដោយ​សារ​តែ​នៅ​មាន​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​មិន​ទាន់​បាន​ប្រើ​ ប្រាស់ Windows 7 ជា​ភាសា​ខ្មែរ​នៅ​ឡើយ ពេល​នេះ​យើង​សូម​ណែនាំ​លោក​អ្នក​អំពី​របៀប​ដំឡើង​វា។
ជា​ដំបូង​សូម​ពិនិត្យ​មើល Windows7 របស់​លោក​អ្នក​ថា តើ​វា​ដំណើរ​ការ​ដោយ​ប្រព័ន្ធ 32ប៊ីត ឬ 64ប៊ីត ជា​មុន​សិន ដោយ ចុច​លើ​ប៊ូតុង Start បន្ទាប់​មក​ចុច Mouse ​ខាង​ស្តាំ​លើ Computer បន្ទាប់​មក​ជ្រើស​រើស​យក Properties (រូបខាងក្រោម)។

បន្ទាប់​មក​សូម​ពិនិត្យ​មើល​ថា តើ​ប្រព័ន្ធ​ដំណើរ​ការ​ Windows 7 របស់​លោក​អ្នក​គឺ​ជា​ប្រព័ន្ធ​ដំណើរ​ការ 32-ប៊ីត ឬ​ជា​ប្រព័ន្ធ​ដំណើរ​ការ 64-ប៊ីត (សូម​មើល​រូប​ខាង​ក្រោម)។

ពេល​ពិនិត្យ​រួច​រាល់​ហើយ​ឃើញ​ថា ប្រព័ន្ធ​ដំណើរ​ការ Windows 7 របស់​លោក​អ្នក​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​អ្វី​ហើយ សូម​ជ្រើស​រើស​ឯកសារ​ខាង​ក្រោម​នេះ ដោយ​ចុច​លើ​វា​ដើម្បី​ទាញ​យក​មក​ដាក់​លើ​កុំព្យូទ័រ​របស់​លោក​អ្នក។
កញ្ចប់​ភាសា​ខ្មែរ​សម្រាប់ Windows 7 32-ប៊ីត (ទំហំ 2.7MB)
កញ្ចប់​ភាសា​ខ្មែរ​សម្រាប់ Windows 7 64-ប៊ីត (ទំហំ 4.2MB)
បន្ទាប់​មក​សូម​ចុច​ពីរ​ដង​លើ​ឯកសារ​ដែល​បាន​ទាញ​យក​មក​នោះ ដើម្បី​តម្លើង​វា។ ហើយ​ធ្វើ​តាម​ការ​ណែនាំ​ជា​បន្ត​បន្ទាប់។


ក្រោយ​ពី​ធ្វើ​ការ​ដំឡើង​កម្មវិធី​រួច នៅ​ចុង​ក្រោយ​វា​តម្រូវ​ឲ្យ​ជ្រើស​រើស​ភាសា។ ដូច្នេះ​សូម​ជ្រើស​រើស​ភាសា​ខ្មែរ​ដូច​រូប​ខាង​ក្រោម។

បន្ទាប់​មក​វា​នឹង​តម្រូវ​ឲ្យ​លោក​អ្នក Log off កុំ​ព្យូទ័រ ឬ​ក៍​ restart កុំព្យូទ័រ។ ដូច្នេះ​សូម​ចុច Log off ឬ Restart now ដើម្បី Restart កុំព្យូទ័រ​របស់​លោក​អ្នក។

បន្ទាប់​ពី​នោះ​លោក​អ្នក​នឹង​ឃើញ​កុំព្យូទ័រ​របស់​លោក​អ្នក​ប្រើ​ភាសា​ខ្មែរ​ស្ទើរ​តែ​ទាំង​អស់។


**ចំណាំ ៖ ប្រសិន​ជា​លោក​អ្នក​ចង់​ផ្លាស់​ប្តូរ​ពី​ភាសា​ខ្មែរ​មក​អង់គ្លេស​វិញ សូម​ចូល​ទៅ​កាន់ ផ្ទាំង​ត្រួត​ពិនិត្យ => ស្វែង​រក​ តំបន់ និង​ភាសា => ចុចលើថេប ឃីបតនិងភាសា ហើយ​ជ្រើសរើស​ភាសា​English => ចុចយល់ព្រម ហើយ Restart កុំព្យូទ័រ​ ឬ Logoff កុំព្យូទ័រ ជា​ការ​ស្រេច។

No comments:

Post a Comment