រង្វាស់​រញ្ជួយ​ដី​រិច​ទើ​ជា​អ្វី​?


ភ្នំពេញ: ​យើង​តែង​ឮ​សារព័ត៌​មាននិយាយ​ពី​រង្វាស់​រិច​ទើ​(Richter) ពេល​រាយការណ៍​ពី​ករណី​រញ្ជួយ​ដី​នានា​។


កម្លាំងរញ្ជួយទាញហែកធរណី
កម្លាំងរញ្ជួយទាញហែកធរណី


​    ​រង្វាស់​រិច​ទើ​គឺជា​រង្វាស់​មួយ​ប្រើ​ដើម្បី​កំណត់​កម្លាំង​បំផ្លាញ​របស់ ​ការរញ្ជួយ​ដី​។ រង្វាស់​នោះ បាន​ត្រូវ​បង្កើតឡើង​ដោយ លោក​ឆាល ហ្វ្រេ​ន​ស៊ី​ស រិច​ទើ​(Charles Francis Richter )​នៅ​ឆ្នាំ​១៩៣៥​។ នៅ​គ្រា​ដំបូង​វា​ត្រូវបាន​ប្រើប្រាស់​ដើម្បី​រៀបចំ​ការវាស់វែង​ការរញ្ជួយ​ ដី​ក្នុង​តំបន់​កាលីហ្វ័រ​នីញ៉ា សហរដ្ឋអាមេរិក​។​ការវាស់វែង​ទាំងឡាយ​នោះ​ត្រូវបាន​ដំណើរការ​ដោយ​ឧបករណ៍​វាស់ ​កំរិត​រញ្ជួយ​មួយ​ដែល​ដាក់​នៅ​ឆ្ងាយ​ពី​តំបន់​រញ្ជួយ​ដី​១០០​គ​.​ម​។​ ឧបករណ៍​វាស់​កំរិត​រញ្ជួយ​នោះគេ​ហៅថា​សាយ​ម៉ម​មេ​ធើ​(seismometer)​។

​    ​សារព័ត៌មាន​តែងតែ​និយាយថា​រញ្ជួយ​ដី​មានកំ​រិត​ប៉ុណ្ណេះ ឬ ប៉ុណ្ណោះ​’​តាម​រង្វាស់​រិច​ទើ​”​។ តាមពិត​ភាគច្រើន​នៃ​កំរិត​រញ្ជួយ ដែល​ត្រូវបាន​គិតគូរ​នាពេល​បច្ចុប្បន្ន​នេះ គឺ​តាម​រង្វាស់​មួយទៀត ដែល​គេ​ហៅថា​រង្វាស់​កំរិត​រញ្ជួយ​ម៉ូ​មេន​(moment magnitude scale) ព្រោះ​រង្វាស់​រិច​ទើ​វាចា​ស់ ហើយ​មិន​សមស្រប​នឹង​កំរិត​រញ្ជួយ​ធំ​ជាង​៦,៨​ឡើយ​។​
​    ​រង្វាស់​រិច​ទើ​គឺជា​រង្វាស់​មួយ​ដែល​ចំហ​រហើយ​គ្មាន​ដែន​កំណត់​អតិបរមា​ទេ​។​
​    ​នៅ​កម្ពុជា ក្រសួង​,​ស្ថាប័ន ដែល​ទទួលខុសត្រូវរ​ញ្ជួ​យ​ដី​នេះ មិនទាន់មាន​ការពន្យល់​ពី​កំរិត​រញ្ជួយ​យ៉ាងណា​នៅឡើយ​ទេ នេះ​ប្រហែលជា​យើង​មិនដែល​ប្រទះ​មហន្តរាយ​រញ្ជួយ​ដី​។​ខាងក្រោម​នេះ​គឺជា​ ការកំណត់​មួយ​សំរាប់​ជា​ចំណាំ​ដែល​ប្រទេសមួយ​ចំនួន​បាន​ផ្សព្វផ្សាយ​។​ -​មិនគួរ​ចាប់អារម្មណ៍​     ​កំរិត​តូច​ជាង​២,០​    ​រញ្ជួយ​តូច​បំផុត មិន​ទទួល​អារម្មណ៍​    ​    ​មាន​ប្រមាណ​៨០០០​លើក​ក្នុង​មួយថ្ងៃ​
-​តូច​បំផុត​    ​    ​កំរិត​២,០-២,៩​    ​ជាធម្មតា​ក៏​មិន​ទទួល​អារម្មណ៍​ដែរ​    ​    ​មាន​ប្រមាណ​១០០០​លើក​ក្នុង​មួយថ្ងៃ​
-​តូច​    ​    ​កំរិត​៣,០-៣,៩​    ​ទទួល​អារម្មណ៍​តែ​កំរ​បង្ក​មហន្តរាយ​    ​    ​មាន​ប្រមាណ​៤៩.០០០​លើក​ក្នុង​មួយឆ្នាំ​
-​ស្រាល​    ​    ​កំរិត​៤,០-៤,៩​    ​វត្ថុ​ក្នុងផ្ទះ​រញ្ជួយ​,​មហន្តរាយ​បង្គួរ​    ​    ​មាន​ប្រមាណ​៦.២០០​លើក​ក្នុង​មួយឆ្នាំ​
-​មធ្យម​    ​    ​កំរិត​៥,០-៥,៩​    ​មហន្តរាយ​ធ្ងន់​សំរាប់​សំណង់​មិន​ធ្វើ​សំរាប់​ការពារ​រញ្ជួយ​ដី​,​ មហន្តរាយ​ស្រាល​សំរាប់​សំណង់​​ធ្វើ​សំរាប់​ការពារ​រញ្ជួយ​ដី​      ​មាន​ប្រមាណ​៨០០​លើក​ក្នុង​មួយឆ្នាំ​
-​ខ្លាំង​    ​    ​កំរិត​៦,០-៦,៩​    ​មាន​កម្លាំង​បំផ្លាញ​ខ្លាំង​ក្នុង​តំបន់​មាន​មនុស្ស​កុះករ​​ក្នុង​បន្ទាត់ ​ផ្ចិត​១៨០​គ​.​ម​      ​មាន​ប្រមាណ​១២០​លើក​ក្នុង​មួយឆ្នាំ​
-​សែន​ខ្លាំង​    ​    ​កំរិត​៧,០-៧,៩​    ​មាន​កម្លាំង​បំផ្លាញ​ធ្ងន់ធ្ងរ​ក្នុង​រង្វង់​ធំ​ជាង​មុន​    ​មាន​ប្រមាណ​១៨​លើក​ក្នុង​មួយឆ្នាំ​
-​ខ្លាំង​បំផុត​    ​    ​កំរិត​៨,០-៨,៩​    ​មាន​កម្លាំង​បំផ្លាញ​ធំធេង​មែនទែន​    ​    ​មាន​ប្រមាណ​១​លើក​ក្នុង​មួយឆ្នាំ​
-​មហា​សែន​ខ្លាំង​    ​កំរិត​៩,០-៩,៩​    ​មាន​កម្លាំង​បំផ្លាញ​មហា​សែន​ធំ​    ​    ​មាន​ប្រមាណ​១​លើក​ក្នុង​២០​ឆ្នាំ​
-​មហិមា​    ​    ​កំរិត​១០+​    ​    ​បង្ក​មហា​វិនាសកម្ម​ដល់​ផែនដី​    ​    ​អាច​មិន​កើតឡើង​ទេ​

No comments:

Post a Comment