ភ្នំពេញ: ព្រះពុទ្ធសករាជ ព្រះសាសនាអតិក្កន្ដាកន្លងទៅហើយបាន ២៥៥៥ ត្រឹមថ្ងៃ ១៥ កើត ខែពិសាខ លុះដល់ថ្ងៃ ១ រោច ខែពិសាខ ឆ្នាំរោង ចត្វាស័កតទៅ ចូលពុទ្ធសករាជ ២៥៥៦។
ឆ្នាំនេះ ឆ្នាំរោង សង្ក្រាន្ត នឹងចូលមកនៅថ្ងៃសុក្រ ៧ រោច ខែចេត្រ ត្រូវនឹង ថ្ងៃទី១៣ ខែមេសា គ.ស ២០១២ វេលាម៉ោង ១៩ និង ១១ នាទីល្ងាច។ មានទេពធីតាមួយព្រះអង្គ ជាមគ្គនាយិកា ព្រះនាម កិមិរាទេវី ជាបុត្រីទី៦ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌ សេត លម្អ នៅព្រះកាណ៌ដោយសៀត ផ្កាចង្កុលណី អភរណទ្រង់ពាក់ កែវបុស្សរាគ័ម ភក្សាហារទ្រង់សោយ ចេកណាំវ៉ា-ចេកទឹក ព្រះហស្ដស្ដាំ ទ្រង់ព្រះខ័ន ព្រះហស្ដឆ្វេងទ្រង់ពិណ្យទ្រង់ផ្ទំ បើកព្រះនេត្រ លើខ្នង មហឹង្សា (សត្វក្របី) ជាពាហនៈ។
ថ្ងៃសៅរ៍ ៨ រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ្រឹស្ដសករាជ ២០១២ ជាវរៈវ័នបត។
ថ្ងៃអាទិត្យ ៩ រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៥ ខែមេសា គ្រឹស្ដសករាជ ២០១២ វេលាម៉ោង ១១ និង ៤៣ នាទី ៤៨ វិនាទីយប់ ជាវរៈឡើងស័ក គម្រប់មហាសង្ក្រាន្ដ បីថ្ងៃ ស្រេចបរិបូណ៍ ចូលជាសកល ឆ្នាំ រោង ចត្វាស័ក ពុទ្ធសករាជ ២៥៥៦៕
No comments:
Post a Comment